នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាកចក្រកម្ពុជា ដោយបានការទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ និងអមដំណើរដ៏កក់ក្ដៅ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាមព្រមទាំងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ហម អុីម ដែលត្រូវជា ភរិយា ឧបាសិកា ប៉ាន់ ប៉េង និងជាម្ដាយបង្កើតរបស់លោក ផេន សុផល អភិបាល នៃគណៈអភិបាលស្រុកបាធាយ ដែលបានទទួលមរណភាពកាលពីថ្ងៃ សោរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព នាសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះក៏មានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី សំណាក់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុម ប្រឹក្សាខេត្តកណ្តាល និងឯកឧត្តមលោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀត។
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/p960x960/197355753_1263422600743359_8880536667355068915_n.jpg?_nc_cat=102&ccb=1-3&_nc_sid=8bfeb9&_nc_ohc=0sNr1mDMuPUAX_FpX2M&_nc_ht=scontent.fpnh17-1.fna&tp=6&oh=94a3bdde5910b5347c78b8eeda325d19&oe=60CAF72F)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/192846858_1263422634076689_8871007769989666525_n.jpg?_nc_cat=101&ccb=1-3&_nc_sid=8bfeb9&_nc_ohc=VvJ0Q_sB3HIAX9F4pXq&tn=qjjBwoYXl70e-FB0&_nc_ht=scontent.fpnh17-1.fna&oh=c4e558b5d143d0ae31666e6d40737cef&oe=60CC8017)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/p960x960/198172115_1263422717410014_7803344755177359967_n.jpg?_nc_cat=104&ccb=1-3&_nc_sid=8bfeb9&_nc_ohc=jifDsgEffTsAX_ixapj&_nc_ht=scontent.fpnh17-1.fna&tp=6&oh=645610e60a1b489ae3576ecc45891187&oe=60CAF7D5)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/p960x960/193936322_1263422784076674_5659398324609880906_n.jpg?_nc_cat=101&ccb=1-3&_nc_sid=8bfeb9&_nc_ohc=fYK45Z2GRIEAX88OJV8&_nc_ht=scontent.fpnh17-1.fna&tp=6&oh=dc9e920b5672a7cf995c4ce588993039&oe=60CB3470)