ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណះអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួម បើកកិច្ចប្រជុំត្រួតពិនិត្យ ការ អនុវត្តន៍ការងាររបស់រដ្ឋបាលក្រុង/ស្រុក នៅតាមវិស័យពាក់ព័ន្ធ


ក្រុងកំពង់ចាម៖នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណះអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណះអភិបាលខេត្ត អញ្ជើញចូលរួម បើកកិច្ចប្រជុំត្រួតពិនិត្យ ការ អនុវត្តន៍ការងាររបស់រដ្ឋបាលក្រុង/ស្រុក នៅតាមវិស័យពាក់ព័ន្ធ ដែលពិធីកិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងកំពង់ចាម ក្នុងនោះក៏មានការគោរពចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុង លោក លោកស្រី ចៅសង្កាត់ និងមន្រ្តរាជការនៅការិយាល័យច្រកក្រុងជាច្រើនរូបផងដែរ។