នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម-ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពង់ចាម ព្រមទាំងសហការី បានអញ្ជើញជួបសំដែងគារវកិច្ច និងទទួលអំណោយឧបត្ថម្ភពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនោះរួមមាន÷ ម៉ាស ចំនួន ៧.៥០០ម៉ាស ជែលលាងដៃចំនួន ១៤៤ដប និងថវិកា ៣,០០០,០០០រៀល សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពការងារ។
បន្ទាប់មក ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញអមដំណើរ លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ បានអញ្ជើញសួរសុខទុក្ខ លោកស្រី ហម អ៊ីម អាយុ ៦៥ឆ្នាំ ត្រូវជាម្ដាយ លោក ផេន សុផល អភិបាលស្រុកបាធាយ កំពុង សម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន សង្កាត់វាល់វង ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
![](https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/199205190_1262629034156049_6525927897550066011_n.jpg?_nc_cat=106&ccb=1-3&_nc_sid=8bfeb9&_nc_ohc=_LJharXi7ygAX8bSAnH&tn=qjjBwoYXl70e-FB0&_nc_ht=scontent.fpnh1-1.fna&oh=88188f49a29b263c46a56e49db955706&oe=60C94E49)
![](https://scontent.fpnh1-1.fna.fbcdn.net/v/t1.6435-9/194047141_1262629057489380_8364127532671942661_n.jpg?_nc_cat=102&ccb=1-3&_nc_sid=8bfeb9&_nc_ohc=we3g4N4DeOkAX8p3ngm&_nc_ht=scontent.fpnh1-1.fna&oh=9393c29f6c5e89d13e2f606932968a62&oe=60CA0D02)
![](https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/194652330_1262629090822710_7636513873807777703_n.jpg?_nc_cat=110&ccb=1-3&_nc_sid=8bfeb9&_nc_ohc=HHNevFET-iEAX9ZSPEK&_nc_ht=scontent.fpnh1-2.fna&oh=4fe360839157d65d6b6e602d92f97674&oe=60C8BBA7)
![](https://scontent.fpnh1-2.fna.fbcdn.net/v/t1.6435-9/194085529_1262629137489372_7563337706117847105_n.jpg?_nc_cat=111&ccb=1-3&_nc_sid=8bfeb9&_nc_ohc=EDYecrnw1_QAX-753Yt&_nc_ht=scontent.fpnh1-2.fna&oh=7539a4d9376d1a98bc33ce32b1f2e245&oe=60C8F31B)