ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម សូមគោរពជូនពរបវរមហាប្រសើរជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិកាកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថា្នក់កណ្ដាល ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃការចម្រើនអាយុ


កំពង់ចាម៖យើងខ្ញុំជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម សូមគោរពជូនពរបវរមហាប្រសើរជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិកាកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថា្នក់កណ្ដាល ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃការចម្រើនអាយុ។ សូមឯកឧត្តមប្រធាន សមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រុមយុវជនគណបក្ស ទាំងក្នុងនិងក្រៅប្រទេសប្រកបដោយភាពសម្បូររុងរឿង និងជោគជ័យ ជានិច្ចនិរន្តរ៍តរៀងទៅ ។

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ សូម ឯកឧត្តមប្រធាន និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។