ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៥៨គ្រួសារ មកពី ៣ឃុំ រួមមាន ឃុំទំនប់ ២០គ្រួសារ ឃុំសណ្តែក ២០គ្រួសារ


ស្រុកបាធាយ៖នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ដោយមានការចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ-អង្គភាព លោកអភិបាលស្រុកបាធាយ បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាពចំនួន ៥៨គ្រួសារ មកពី ៣ឃុំ រួមមាន ឃុំទំនប់ ២០គ្រួសារ ឃុំសណ្តែក ២០គ្រួសារ និង ១៨គ្រួសារ ក្នុងស្រុកបាធាយ ។