កីឡាករទូក វត្តដីដុះ បានបេជ្ញាចិត្តខិតខំប្រឹងប្រែងយកជំនះជ័យឲ្យបាន


ក្រុមកីឡាករទូក    ឈ្មោះ  ដីដុះសែន ជ័យ បារមីព្រះអង្គខ្មៅ  ដែលស្ថិតក្នុងវត្តដីដុះ ស្ថិតសង្កាត់វាលវង់  ក្រុងកំពង់ចាម  ខេត្តកំពង់ចាម  ដែលបានចូលរួមហ្វឹកហាត់ត្រៀមខ្លួនចូលប្រកួតប្រណាំងដណ្តេីមយកជ័យលាភី  ក្នុងព្រះរាជពិធីបុណ្យអុំទូក  អបអំបុក  សំពះព្រះខែ  នៅថ្ងៃទី១០  ១១  ១២ ខែវិច្ឆិកា  ខាងមុខនេះ  បានបេជ្ញាចិត្តខិតខំតស៊ូ  ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព  ទាំងកម្លាំងកាយចិត្ត  សាម្គីភាពគ្នា  ខេត្តកំពង់ចាម  ឲ្យបានចំណាត់លេខ១  ក្នុងឆ្នាំ២០១៩នេះ   

ជាក់ស្តែង  នៅថ្ងៃទី៨ ខែវិច្ឆិកា  ឆ្នាំ២០១៩  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម បានអញ្ជេីញ  សូត្រមន្តក្រុងពាលី  ទូក    ព្រមទាំងកម្មាធិការក្រុមកីឡាករទូក    ឈ្មោះ  ដីដុះសែន ជ័យ បារមីព្រះអង្គខ្មៅ  ទទួលថវិកា  ស្បៀងអាហារ  សម្ភារៈ បន្ថែម  ដេីម្បីជួយទ្រទ្រង់ក្នុងការប្រកួត ។ ជាមួយគ្នានោះ  ព្រះសង្ឃបានសូត្រមន្តប្រោសព្រំដល់ក្រុមកីឡាករទូកទាំង  ដេីម្បីសូមពរសូមជ័យ  សំណាងល្អ  ក្នុងការប្រកួតប្រណាំង នៅរាជធានីភ្នំពេញ ។ ទូក  ង មួយគ្រឿងនេះមានចំនុះសរុប៧៧នាក់  ហេីយទូក    មួយគ្រឿងមានការឧបត្តម្ភទាំងស្រុងពី ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និងលោកជំទាវ ផ្ទាល់តែម្តង  ។ គូសបញ្ជាក់ផងដែរថា  ទូក    ក្នុងខេត្តកំពង់ចាម  មានចំនួន៤១គ្រឿងមានទាំងទូកមួង  និងទូកខ្នាតអន្តរជាតិ។