ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយ សម្រាប់ថ្នាក់ដឹកនាំមូលដ្ឋានឃុំ ភូមិ ក្នុងស្រុកកងមាស


ស្រុកកងមាស៖នារសៀល ថ្ងៃអាទិត្យទី២ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយ សម្រាប់ថ្នាក់ដឹកនាំមូលដ្ឋានឃុំ ភូមិ ក្នុងស្រុកកងមាស ដោយមានការអញ្ជើញចូលរួមពីគណៈអចិន្ត្រៃយ៍បក្សខេត្ត ស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមចូលរួមប្រមាណជាង ២០០នាក់ នៅទីស្នាក់ការគណបក្សស្រុក។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានធ្វើការដាស់តឿនដល់មន្ត្រីគណបក្ស សូមបន្តធ្វើនូវអំពើល្អឱ្យដូចជាភ្លៀងរលឹម។ ឯកឧត្តម ប្រធានគណបក្សខេត្ត បាន សង្កត់ធ្ងន់ថា÷

-មូលដ្ឋានរឹងមាំ​ គណបក្សទទួលបានការគាំទ្រខ្លាំង
-ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ត្រង់លក្ខណៈសម្បត្តិទី១ -ការផ្តល់សេវាសាធារណ: ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព​ តម្លាភាព​ និងទទួលបានជំនឿទុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
-មន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកនៅថ្នាក់មូលដ្ឋាន ត្រូវប្រកាន់ជំហរ ការពារដាច់ខាត សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ការប៉ុនប៉ងបង្កចលនារបស់បក្សពួកប្រឆាំង និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា នឹងចូលរួមគាំទ្រយ៉ាងក្លៀវក្លានូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស៕