ឯ ឧ ខៀវ កាញារីទ្ធ បើកបវេសនកាលឆ្នាំសិក្សា២០១៩ ២០២០ និងសំណេះសំណាលសួរសុខទុក្ខកុមារពិការភ្នែក កុមារគថ្លឹង កុមារកំព្រា នៅវិទ្យាល័យអប់រំ ពិសេសស កំពង់ចាម


នៅក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៩ ២០២០ នាវិទ្យាល័យអប់រំពិសេសកំពង់ចាម នេះ ឯ ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន និងលោកជំទាវ បានអញ្ជើញជាអធិបតី និងបានជួបសំណេះសំណាល សួរសុខទុក្ខជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាកុមារពិការភ្នែក និងគរ ថ្លង់ ដែលកំពុងសិក្សា ក្នុងវិទ្យាល័យនេះ នៅព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ 

  តាមការបញ្ជាក់របស់គណៈគ្រប់គ្រងបានអោយដឹងថា វិទ្យាល័យអប់រំពីសេសកំពង់ចាម ជា អតីតសាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម របស់អង្គការគ្រួសារថ្មី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០២ ប៉ុន្តែក្រោយមកបានប្តូរឈ្មោះទៅជាវិទ្យាល័យអបរំពឹសកំពង់ចាម ចាប់ពីឆ្នាំសិក្សា២០១៧

-២០១៨ ។ វិទ្យាល័យពិសេសនេះ មានបុគ្គលិកសរុប ៣៨ នាក់ ស្រី ១១ នាក់ ក្នុងនោះមានក្របខណ្ឌ ៣២ នាក់ ជាប់កិច្ចសន្យា ៣នាក់ និងស្មគ្រ័ចិត្តអត់ក្របខណ្ឌ ៣ នាក់។ 

ចំពោះសិស្សសរុបមានចំនួន ១៩៥ នាក់ ស្រីចំនួន៧៨នាក់ ក្នុងនោះសិស្សពិការភ្នែកចំនួន៦១ នាក់ សិស្សគ ថ្លង់ ចំនួន ១០៥ នាក់ សិស្សសាកលវិទ្យាល័យ ២៩ នាក់។ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ មានចំនួន១០នាក់ប្រឡងជាប់ ( ១០០%) ដោយសិស្សពិការមានសិសពិការភ្នែក៥នាក់ សិស្សគថ្លង់៥ នាក់។ ចំពោះសកម្មភាពសិក្សា សិស្សពិការភ្នែកចំនួន១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី១២- សិស្ស គ ថ្លង់ ចំនួន ១៣ថ្នាក់ ចាប់ពីថ្នាក់ទី ១-ក ទី១- ខ ដល់ទី ១២- សិស្សពិការភ្នែកចាប់ពីថ្នាក់ទី ៣ និងសិស្សគថ្លង់ចាប់ពីថ្នាក់ទី៥ដល់ថ្នាក់ទី៩ត្រូវបានបញ្ជូនទៅរៀនថ្នាក់បរិយាបន្ន នៅវិទ្យាល័យព្រះសីហនុ ១ ពេលផងដែរ។

      នៅក្នុងឱកាសនោះ ឯ ឧ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងនូវប្រសាសន៏ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជានិច្ចកាលតែងតែបានគិតគួរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្មួយៗជាកុមារពិការភ្នែក កុមារគ ថ្លង់ និងកុមារខ្សោយសតិបញ្ញា ក្នុងការធ្វើយ៉ាងណាអោយ ក្មួយៗទាំងអស់ទទួលបានភាពកក់ក្តៅ និងទទួលការសិក្សា មានចំណេះដឹងខ្ពង់ខ្ពស់ អនាគតល្អ ដូចអ្នកដែលមានរាងកាយពេញលក្ខណះដែរ។ ឯ ឧ រដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្មួយសិស្សានុសិស្សទាំងអស់ថា ការដែលពិការភ្នែក និងគ ថ្លង់ មិនមែនជាឧបសគ្គ ក្នុងរកការងារធ្វើនោះទេ គឺរដ្ឋ តម្រូវអោយគ្រប់ស្ថាប័ន រដ្ឋ និងឯកជន នៅពេលប្រឡងជ្រើសបុគ្គលិកចូលបំរើការងារ ត្រូវទុកចំនួន ២ ភាគរយ សម្រាប់ជនពិការ ចូលធ្វើការបានដែរ។ ដូច្នេះក្មួយៗជាជនពិការទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ អោយទទួលបានចំណេះដឹង ខ្ពង់ខ្ពស់ គឺអាចរកការងារបានល្អធ្វើ ប្រាក់ខែច្រើន និងមានអនាគតល្អ។ ឯ ឧ រដ្ឋមន្រ្តី ផ្តាំផ្ញើដល់អាណាព្យាបាល និង លោកគ្រូ អ្នកគ្រូ ដែលទទួលគ្រប់គ្រងថែរក្សា កុមារពិការភ្នែក កុមារ គ ថ្លង់ អាចយកទៅធ្វើការពិនិត្យព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង គឺមានអាត្រា ជាសះស្បើយចំនួនច្រើន ទោះបី មិនបាន ១០០ ភាគរយក៏ដោយ។ ជាមួយនេះមានខាងក្រុមហ៊ុនកែសម្ពស្សរបស់កូរ៉េ មួយ បានមកជួយធ្វើការព្យាបាល កុមារមាត់ឆែប នៅខេត្តកំពង់ចាម ដោយក្នុង ១ ខែ ជួយ ព្យាបាល វះ កាត់ ចំនួន ២ នាក់ ។ 

នៅក្នុងពិធីនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់ថវិកាដល់ លោកគ្រូ អ្នកគ្រូ ចំនួន ៤៩ នាក់ ក្នុងម្នាក់ ១០ មុឺនរៀល សិស្សានុសិស្ស ២៤៩ នាក់ ក្នុងម្នាក់ សៀវភៅ ១០ ក្បាល បុិច ២ ដើម ខ្មៅដៃ ២ ដើម ថ្នាំ ច្រាស់ដុះធ្មេញ និងថវិកា ១ មុឺនរៀល។ ជាមួយនេះសិស្សពិការភ្នែក គ ថ្លង់ ចំនួន ១០ នាក់ដែលប្រឡងជាប់បាក់ឌុប ទទួលបានថវិកា ម្នាក់ ១០០ ដុល្លា ព្រមទាំងជួយរកអាហាររូបករណ៏ សម្រាប់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា បើចង់បន្តការសិក្សា។ ឯ ឧ រដ្ឋមន្រ្តី និងលោកជំទាវ ក៏បានផ្តល់នូវថវិកា រួមជាមួយស្បៀងអាហារ ថ្នាំវីតាមីន និងសំភារះ មួយចំនួនដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម ផងដែរ។ 

បន្ទាប់ពីពិធីបញ្ចប់ការបើកបវេរនកាលឆ្នាំសិក្សា ២០១៩ ២០២០ និងជួបសំណេះសំណាលជាមួយក្មួយសិស្សានុសិស្ស គ ថ្លង់ និង ពិការភ្នែករួចមក ឯ ឧ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ បានរៀបចំអាហារសាមគ្គី ជូនពិសារួមគ្នា ដើម្បីបង្កើនភាពស្និតស្នាល និងសប្បាយរីករាយទាំងអស់គ្នា។ 

នៅក្នុងឱកាសនោះ លោកនាយកវិទ្យាល័យអប់ពិសេស កំពង់ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯ ឧ ខៀវ កាញារីទ្ធ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្ត្រី ក្រសួងព័ត៌មាន ដែលតែងតែរៀបចំពិធីជួបជុំនេះ ក្នុង ១ ឆ្នាំ ២ ដង រួមទំាងបានជួយឧបត្តម ជាស្បៀងអាហារ សំភារះប្រើប្រាស់ ក្នុងសាលា សំភារះសិក្សា និងថវិកា ជាច្រើន រហូតមកបច្ចុប្បន្ននេះ ជាង ១០ ឆ្នាំមកហើយ។ 

សម្រាប់ឱកាសនេះ ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ មូលនិធិ ហោ ណាំហុង – បូរី ហោ ដែលបានផ្តល់អគារស្នាក់នៅ១ខ្នង កំពស់ ៣ ជាន់ មាន ១២បន្ទប់ សម្រាប់កុមារពិការ ភ្នែក និង គថ្លង់ នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម ៕ ឌី ណារិន