អនុមោទនា វេនបិណ្ឌទី ៥ នៅវត្តខេមវ័ន(បឹងស្នាយ) សង្កាត់សំបួរមាស ក្រុងកំពង់ចាម ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មំ និងលោកជំទាវ បានអញ្ជើញចូលរួមដាក់បិណ្ឌបេនទី៥ នៅវត្តខេមវ័ន(បឹងស្នាយ) សង្កាត់សំបួរមាស ដោយបាននាំទៅជាមួយនូវសម្ភារ ថវិកាជាទេយ្យួាន ប្រគេនដល់ព្រះសង្ឃ


ក្រុងកំពង់ចាម៖នៅព្រឹកថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២២ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មំ និងលោកជំទាវ អមដំណើរដោយ ឯកឧត្តម គឹម ឌី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ហ៊ាង ឈុននាង ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសំបួរមាស លោកមេភូមិ អនុភូមិក្នុងសង្កាត់សំបួរមាសចូលរួមផង បានអញ្ជើញចូលរួមដាក់បិណ្ឌបេនទី៥ នៅវត្តខេមវ័ន(បឹងស្នាយ) សង្កាត់សំបួរមាស ដោយបាននាំទៅជាមួយនូវសម្ភារ ថវិកាជាទេយ្យួាន ប្រគេនដល់ព្រះសង្ឃ និងចែកជូនព្រឹទ្ធាចារ្យសីលវន្ត សីលវតី ដែលមានចំនួនដូចខាងក្រោម៖


១.អង្ករ ៥០ បេ
២.ទឹកក្រូច ១០ កេះ
៣.ទឹកសុទ្ធ ១០ កេះ
៤.ត្រីខកំប៉ុង១កេះធំ
៥. ទឹកត្រី១០ យួរ
៦. ទឹកស៊ីអ៊ីវ ១០ យួរ
៧.ផ្លែឈើ២កន្ត្រក
៨.កញ្ចប់ទេយ្យវត្ដុ(សាដក) ៧ លញ្ចប់
៩. បច្ច័យសម្រាប់ការកសាងសមិទ្ធិនានា ៥ ០០០ ០០០៛ (ប្រាំលានរៀល)
១០.បច្ច័យប្រគេនព្រះសង្ឃសម្រាប់ជាបច្ច័ុ៤ ចំនួន ៧ អង្គ ក្នុង១អង្គ ៧០ម៉ឺនរៀល
១១.ជូនព្រឹទ្ធាចារ្យ(សីលវន្ត សីលវតី) ៨០ នាក់ ម្នាក់ ទទួលបាន ២ ម៉ឺនរៀល
១២.ជូនលោកអាចារ្យ ៩ នាក់ ម្នាក់ទទួលបាន ៤ ម៉ឺនរៀល ។
១៣. ជូនកម្លាំងការពារសន្តិសុខក្នុងវត្ត ២០ ម៉ឺនរៀល

សរុបចំណាយទាំងអស់ ១២ ៣០០ ០០០៛(ដប់ពីរលានបីសែនរៀល)