ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងវេទិកាសាធារណ:ស្តីពីការបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសំណល់ រឹង រាវ (សម្រាម) ដើម្បីទីក្រុងស្អាត និងសុខភាពល្អ នៅក្រុងកំពង់ចាម


កំពង់ចាម៖នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងវេទិកាសាធារណ:ស្តីពីការបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសំណល់ រឹង រាវ (សម្រាម) ដើម្បីទីក្រុងស្អាត និងសុខភាពល្អ នៅក្រុងកំពង់ចាម ដោយមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធ នាយកទីចាត់ការអន្តរវិស័យ អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុមការងារគាំទ្រគម្រោងការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធខេត្ត តំណាងអង្គការ សមាគម សង្គមស៊ីវិល នាយក នាយិកា លោកគ្រូ អ្នកគ្រូ គណ:អាជីវករ អាជីវករ សិស្ស និស្សិត ពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់ចាម សរុបអ្នកចូលរួមចំនួន២៧៤នាក់ ស្រី១១៥នាក់ ។