ស្រុកស្រីសន្ធរ ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣៥គ្រួសារ (ឃុំកោះអណ្តែត២០គ្រួសារនិងឃុំព្រែករំដេង១៥គ្រួសារ) ទទួលបានអំណោយមនុស្សធម៌ពីរអនុខាសាស្រុក


ស្រុកស្រីសន្ធរ៖នៅថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨.០០ នាទីព្រឹក លោក ស៊ីម គង់ អភិបាល ជាប្រធានកិត្តិយសអនុសាខាកាកបាទកម្ពុជា ស្រុកស្រីសន្ធរ បានដឹកនាំនិងនាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមស្រុកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣៥គ្រួសារ (ឃុំកោះអណ្តែត២០គ្រួសារនិងឃុំព្រែករំដេង១៥គ្រួសារ) ។


ក្នុងឱកាសនោះ លោកអភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរពីសំណាកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម លូគឹមឈន់ ឯកឧត្តម អភិបាលខេត្ត
ដែលជានិច្ចជាកាល តែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ មួយវិញទៀតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមកម្មវិធីក្នុងថ្ងៃនេះ សូមទៅចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្តផ្សព្វផ្សាយដល់សហគមន៍ មិត្តភក្តិ បងប្អូនបន្ថែមទៀត ឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីចូលរួមក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍។

សម្ភារៈអំណោយទទួលបាន រួមមាន ៖
១.អង្ករ ២០ គ.ក្រ
២.មី១កេស
៣.ទឹកសុីអុីវ ១យួរ
៤.ត្រីខ ១យួរ
៥.សម្ភារៈផ្ទះបាយ១ឈុត
៦.កន្ទេល មុង ១សម្រាប់
៧.ធុងទឹកកក
៨.ច្រានហ្គាសតូច១
៧.ទឹកសុទ្ធ២កេស
៨.បំពង់ទឹកក្តៅ១
៩.ថវិកាក្នុង១គ្រួសារ ២ម៉ឺនរៀល