លោកស្រី សុខ ម៉ាលីស អភិបាលនៃគណៈអភិបាលរងស្រុកកំពង់សៀម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការកែច្នៃចំណីអាហារសម្រាប់បងប្អូនស្ត្រីក្នុងសហគមន៍ នៅឃុំកោះមិត្ត ស្រុកកំពង់សៀម


ស្រុកកំពង់សៀម៖នៅព្រឹកថ្ងែទី១៥ ខែសីហា ឆ្នាំ២០២២ លោកស្រី សុខ ម៉ាលីស អភិបាលនៃគណៈអភិបាលរងស្រុកកំពង់សៀម  បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការកែច្នៃចំណីអាហារសម្រាប់បងប្អូនស្ត្រីក្នុងសហគមន៍ នៅឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាការគាំទ្រដោយ មន្ទីរកិច្ចការនារីខេត្តកំពង់ចាម ។