ទូក ង ថ្មី មានឈ្មោះ ដីដុះសែនជ័យ បារមីព្រះអង្គខ្មៅ នឹងមានវត្តមានសម្រាប់ការប្រកួតក្នុងរាជពិធីបុណ្យអុំទូក នាពេលខាមុខនេះ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍លើកឡើងថា ទូក ង ដែលទើបតែ ធ្វើរួចមានឈ្មោះថា ដីដុះសែនជ័យ បារមីព្រះអង្គខ្មៅ ជាទូកសម្រាប់ខេត្តកំពង់ចាម សម្រាប់ត្រៀមដើម្បីចូលរួមក្នុងការប្រកួតក្នុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ដែលជាពិធីបុណ្យជាតិរបស់ ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ។ ហើយនារសៀលថ្ងៃអង្គារ ៤ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញទៅពិនិត្យទីតាំងសម្រាប់រៀបចំកន្លែងដាក់ ទូក ង នៅក្នុងវត្ត បុទុមរត្តនៈដីដុះ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។