លោក ស្រី សុភក្រ្ត័ ប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានយកកង់ចំនួន២គ្រឿងដែលជាអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតប្រគល់ជូនក្រុមគ្រួសារ បងស្រីដែលចិញ្ចឹមបីបាច់ថែរក្សាកូនចំនួន ៣ នាក់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក


ក្រុងកំពង់ចាម៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២ ថ្ងៃត្រង់នេះ លោក ស្រី សុភក្រ្ត័ ប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម អបដំណើរ ដោយលោកប្រធាន និងសមាជិក ផែនក្រុង/ស្រុក បានយកកង់ចំនួន២គ្រឿងដែលជាអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតប្រគល់ជូនក្រុមគ្រួសារ បងស្រីដែលចិញ្ចឹមបីបាច់ថែរក្សាកូនចំនួន ៣ នាក់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។