ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ នៅរដ្ឋបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម


ស្រុកកំពង់សៀម៖នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ នៅរដ្ឋបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រធាន អនុប្រធាន មន្ទីរ អង្គភាពជាវិញខេត្ត ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក នាយក-នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យជុំវិញស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន ។