សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជា បានអបអរសាទរ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះក្រុមថៃ ដោយលទ្ធផល ៣សិត ទល់នឹង ១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

ជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕