កំណាត់ផ្លូវជាតិ ៧១ C ស្ថិតនៅភូមិទួលពោ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់បង្កការលំបាក ដល់ការធ្វើចរាចរឆ្លងកាត់ របស់ប្រជាពលរដ្ឋយើង


នៅព្រឹកថ្ងៃទី១១  ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកមន្រ្តីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងហូរកាត់ផ្លូវ ស្ថិតនៅភូមិទួលពោ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

គួរកត់សម្គាល់ថា មកដល់ពេលនេះ កំណាត់ផ្លូវជាតិ ៧១ C ស្ថិតនៅភូមិទួលពោ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវបានទឹកជន់លិច ប្រវែងប្រមាណជា ២គម និងបង្កការលំបាក ដល់ការធ្វើចរាចរឆ្លងកាត់ របស់ប្រជាពលរដ្ឋយើង ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូអមដំណើរ  ក៏បានបន្តដំណើរអញ្ជើញទៅពិនិត្យសកម្មភាព នៃការជួសជុសស្ពានស្រុត ១កន្លែង ស្ថិតនៅភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។