ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំមៀន


នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅលើទីទួលសុវត្ថិភាព ១កន្លែង ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

គូសបញ្ជាក់ផងដែរថា មកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ១២២គ្រួសារ បាននឹងកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅទីទួលសុវត្ថិភាពមួយនេះ ។ ដើម្បី សម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នជំនាញ បានរៀបចំនូវប្រពន្ធភ្លើង ទឹកស្អាត និងស្នាក់ការប៉ុស្តិ៍សុខភាព ផងដែរ ។