ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត​ បានអញ្ជើញចូលរួមក្នុងអង្គប្រជុំ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តមឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី


កំពង់ចាម៖នៅព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ចូលរួមក្នុងអង្គប្រជុំ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តមឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំរបាយការណ៍សង្ខេប និងសូចនាករសំខាន់ៗ ដែលជាសមិទ្ធផលរយៈពេល ៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។