ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ចើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការ ដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម


កំពង់ចាម៖នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ចើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការ
ដោះស្រាយបញ្ហាប្រឈម នៃការអនុវត្តការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជាមួយអភិបាលរងទទួលផែន អធិការដ្ឋាននគរបាលស្រុក លោកមេឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។