ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសស និងជា អនុប្រធានទី១ គណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្ដម ង៉ោ ប៊ុនថាន តំណាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឯកឧត្ដម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញចែកអំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៣០០គ្រួសារ នៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អំណោយចែកជូនប្រជាពលរដ្ឋទាំង ១.៣០០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គ.ក្រ ត្រីខ ១យួរ មី ៤កញ្ចប់ និងនំប៉័ង ១ដើម ៕