លោក ស៊ាង ឈុនឡេង ប្រធានផែន ក្រុង ស្រុកនៃក្រុមការងារយុវជនគណបក្សខេត្ដ តំណាងលោក ស្រី សុភ័ក្រ្ត ប្រធានក្រុមការងារយុវជនគណបក្សខេត្ដកំពង់ចាមបាននាំយក អំណោយ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ក្រុមគ្រួសារលោកស្រី អ៉ិន អាត ដែលមានជីវភាពខ្វះខាតនៅសង្កាត់កំពង់ចាម


កំពង់ចាម៖ បន្ទាប់ពីចប់ម៉ោងការងាររដ្ឋបាល នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ លោក ស៊ាង ឈុនឡេង ប្រធានផែន/ក្រុងនៃក្រុមការងារយុវជនគណបក្សខេត្ត តំណាងលោក ស្រី សុភ័ក្រ្ត ប្រធានក្រុមការងារយុវជនគណបក្សខេត្ដកំពង់ចាម បានដឹកនាំសមាជិកផែន នាំយក អំណោយ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ក្រុមគ្រួសារលោកស្រី អ៉ិន អាត ដែលមានជីវភាពខ្វះខាតហើយត្រូវចិញ្ចឹមបីបាច់កូនប្រុសក្នុងបន្ទុកចំនួន ៣នាក់ ដែលស្ថិតនៅភូមិឡឥដ្ឋ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។សម្ភារៈ ដែលជូនរួមមាន៖ អង្ករ ២០គីឡូក្រាម មីមួយកេស ត្រីខមួយយួរ ភេសជ្ជៈ ១កេស និងថវិកា ៤០០,០០០៛ ផងដែរ ។