ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមរំលែកទុក្ខ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម អ៊ុក រ៉ុង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន


កំពង់ចាម៖កាលនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមរំលែកទុក្ខ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម អ៊ុក រ៉ុង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានទទួលមរណៈភាព កាលពីថ្ងៃ អង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ កក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ភូមិទី៦ សង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការូទាំងខេត្ត បានថ្លែងថា ការបាត់បង់ឯកឧត្តម អ៊ុក រ៉ុង គឺជាការបាត់បង់នូវធនធានមនុស្សមួយរូបដែលបានចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាការបាត់បង់លោកឪពុក ជីតា ជាទីស្រឡាញ់បំផុតនៃគ្រួសារសព។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ ថ្នាក់ដឹកនាំខេត្ត បានឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម អ៊ុក រ៉ុង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។