ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសក ណេត គីម ក្នុងភូមិទី៣ សង្កាត់វាល់វង ក្រុងកំពង់ចាម


កំពង់ចាម៖នារសៀល ថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយ អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឧបាសក ណេត គីម ដែលបានទទួលមរណៈភាពកាលពី វេលាម៉ោង២:៤១នាទី ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ក្នុងឱកាសនោះថ្នាក់ដឹកនាំខេត្ត បានឧទ្ទិសបួសសួងសូមឲ្យវិញ្ញាណក្ខន្ធឧបាសក ណេត គីម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។