ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ទីតាំងទួលសុវត្ថិភាពដើម្បីត្រៀមបង្ការ គ្រោះមហន្តរាយដោយទឹកជំនន់


នៅរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ទីតាំងទួលសុវត្ថិភាពដើម្បីត្រៀមបង្ការ គ្រោះមហន្តរាយដោយទឹកជំនន់ អាចបង្កឡើងនាប៉ុន្មានថ្ងៃខាងមុខនេះ នៅឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំមៀន ស្រុកព្រៃឈរ។ យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កំពស់ទឹកជំនន់ នៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩ នឹងអាចមានកំពស់ឡើងដល់ ១៥.៧០ ម៉ែត្រ ខណៈកំពស់ទឹកដែលត្រូវប្រកាសអាសន្ន ១៥.២០ម៉ែត្រ ។ 

 

 

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងទន្លេមេគង្គត្រូវរៀបចំលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជម្លៀសខ្លួនចេញទៅរក ទីទួលសុវត្ថិភាព ជាពិសេសត្រូវប្រយ័ត្នចំពោះកុមារតូចៗ នឹងសត្វអសិរពិសផ្សេងៗផងដែរ។ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាឲ្យបាននូវ ហូបស្អាត ទឹកស្អាត និងរស់នៅស្អាត ដែលកត្តាទាំងនេះធ្វើឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសវាងពីជម្ងឺផ្សេងៗ។