អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង និងពិធីប្រកាសសមាសភាពក្រុមប្រឹក្សា ឃុំ ចំការអណ្តូង ស្រុកចំការលើ អាណត្តិទី៥


កំពង់ចាម៖នៅព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូង និងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា ឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ ចំការអណ្តូង ស្រុកចំការលើ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលាឃុំ ចំការអណ្តូង។ ពិធីនេះមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។

មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាសង្កាត់ថ្មី នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានសង្កត់ធ្ងន់ថា ឃុំចំការអណ្តូង ក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏ក្រុមប្រឹក្សាឃុំថ្មីគ្រប់រូប ត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសេីរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ថ្លៃងបន្តថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖
*ទី១៖ មេឃុំ ចៅសង្កាត់
*ទី២៖ ស្មៀនឃុំ សង្កាត់
*ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
*ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព
*ទី៥៖ មេភូមិ។

ឯកឧត្តម អភិបាល បញ្ជាក់បន្ថែមថា ដូច្នេះសូមឲ្យតួអង្គទាំង៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ។

សូមជម្រាបជូនថា ដំណេីរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផលក្នុងសង្កាត់ វាលវង់មានអាសន្នសរុប ចំនួន១១ មកពីគណបក្សនយោបាយចំនួន២ រួមមាន៖
គណបក្សប្រជាជនកម្ពុជា មាន០៩ អាសន្ន ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន០៦ អាសន្ន ក្នុងនោះមកពីគណបក្សភ្លេីងទៀន មាន០២ អាសន្ន ទទួលបានតំណែងជាជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា ចំនួន០១អាសន្ន៕