លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាស សមាសភាពក្រុមប្រឹក្សាឃុំពាមជីកង អាណត្តិទី៥ ស្រុកកងមាស ខេត្ដកំពង់ចាម


កំពង់ចាម៖នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាស សមាសភាពក្រុមប្រឹក្សាឃុំពាមជីកង អាណត្តិទី៥ ដែលមានការចូលរួមពី ក្រុមការងារថ្នាក់ស្រុក សមាជិក សមាជិការក្រុមប្រឹក្សាឃុំ លោក លោកស្រី នាយកនាយិការសាលាទូទាំងឃុំ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ លោកប្រធានមណ្ឌល និងលោក លោកស្រី មេភូមិ អនុភូមិ ផងដែរ។