លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ អញ្ជើញជាអធិបតីក្នុងប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំស្វាយពោធិ៍ ប្រកាសប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២


កំពង់ចាម៖នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាឃុំស្វាយពោធិ៍អាណត្ដិទី៥ ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ ប្រកាសប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ និងការចាប់ផ្ដើមបំពេញការងាររបស់ក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកក្រុមប្រឹក្សាឃុំអាណត្តិទី៤និងទី៥ លោកគ្រូ អ្នកគ្រូប្រជាការពារ ប្រជាពលរដ្ឋក្នុង ចំនួន២៥៥នាក់ នៅសាលាឃុំស្វាយពោធិ៍ ។

កម្មវិធីនោះដែល លោកអភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាឃុំប្រាំយ៉ាម អាណត្ដិទី៥ និងលោក លោកស្រី អស់លោក ជាមេឃុំ ជំទប់ ទំាងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ដ និងការគំាទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំឃុំឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត នឹងបានផ្តាំផ្ញើដល់សមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាលោកស្រី អស់លោក មានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំទាំងមូលត្រូវតែរួមគ្នាធ្វើការអោយបានល្អ ដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋ និងរដ្ឋបាលឃុំ រួមជាមួយអនុសាសន៍គន្លឹះ១៣ ចំណុចដើម្បីអនុវត្តន៍ការងារ ។