លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម


កំពង់ចាម៖នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួម កម្មវិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានមន្ទីរ កិច្ចការនារីខេត្តកំពង់ចាម នៅសាលប្រជ៉ំមន្ទីរកិច្ចការនារីខេត្ត។ ក្នុងឱកាសនោះ លោកជំទាវបានផ្ដាំផ្ញើដល់ លោកស្រី ស៊ាន ចាន់ថន​ ដែលត្រូវបានតែងតាំងចូលកាន់មុខតំណែង និងតួនាទី នាពេលនេះ គឺត្រូវខិតខំបន្តប្រឹងប្រែងធ្វើកិច្ចការឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ជូនថ្នាក់ដឹកនាំ ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះការងារ និងត្រូវខិតខំប្រឹងប្រែងអនុវត្តនូវកិច្ចការមួយចំនួន ។

ដូចខាងក្រោម ៖
១-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល
២-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីសហលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល
៣-ទឹកចិត្តអំណត់អត់ធននឹងការងារ មានមនសិកា និងឆន្ទៈ
៤-សាមគ្គីភាពល្អក្នុងអង្គភាព
៥-កិច្ចសហការ ទំនាក់ទំនងល្អក្នុង និងក្រៅអង្គភាព
៦-ខិតខំបង្កើនសមត្ថភាព សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែល្អប្រសើរ។
កម្មវិធីនេះមានការចូលរួមពី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយក ទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីរាជការរបស់មន្ទីរកិច្ចការនារីខេត្ត សរុបចំនួន ៣៧នាក់/ស្រី ២៨នាក់៕