ស្រុកស្ទឹងត្រង់៖ នៅព្រឹក ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងលោក ទុន ណេត អនុប្រធានគណបក្សស្រុក និងជាប្រធានគណៈចលនាមហាជនស្រុក បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុកនិងឃុំ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក ចំនួន២០គ្រួសារ នៅឃុំខ្ពបតាងួន ក្នុងនោះមាន:-ភូមិឈើទើ ចំនួន១៥គ្រួសារ-ភូមិវាលបំពង់ ចំនួន ៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ និងថវិកា៥០,០០០រៀល សរុបថវិកាចំនួន ៣,៣០០,០០០រៀល ៕
លោក សោ សាវឿន អនុប្រធានក្រុមជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់សមាជិកបក្សជួបការលំបាក ចំនួន២០គ្រួសារ នៅឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង ខេត្ដកំពង់ចាម
![](https://www.kampongcham.org.kh/wp-content/uploads/sites/10/2022/05/photo_2022-05-17_15-38-47-2.jpg)