ឯកឧត្តម បណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម


ឯកឧត្តម បណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ អាទិត្យ១៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជា ឃុំផ្តៅជុំ មានទីតាំងស្ថិតនៅក្នុងឃុំ ផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកាគណបក្សស្រុកជើងព្រៃ ខេត្តកំពង់ចាម។


ស្នាក់ការដែលជាអំណោយខាងលើ គឺបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការផ្សារភ្ជាប់រវាងគណបក្សប្រជាជនកម្ពុជា និងសហគមន៍ដែលជាកត្តាជម្រុញដល់សកម្មភាពកសាង ពង្រឹង និងពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជាឲ្យកាន់តែរឹងមាំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយជាគ្រឿងបរិក្ខាសម្រាប់បំពាក់ និងប្រើប្រាស់ក្នុងស្នាក់ការបក្ស ដែលនេះជាការចូលរួមចំណែកយ៉ាងសកម្ម បង្ហាញនូវទឹកចិត្តស្រលាញ់ ដោយភក្តីភាពចំពោះគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ក្នុងនោះផងដែរ ឯកឧត្តមបានលើកឡើងពីសមិទ្ធិផលនានា ដែលគណបក្សប្រជាជនបានកសាងកន្លងមកគឺដើម្បីសុខសន្តិភាព សេរីភាព ការអភិវឌ្ឍន៍ ភាពរីកចម្រើនជូនប្រជាជន និងបានអំពាវនាវឲ្យរួមគ្នាការពារសុខសន្តិភាពឲ្យខានតែបាន និងសូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានច្រើនកុះករ និងបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសកម្ពុជា ជាបន្តទៀត៕