កំពង់ចាម៖នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្ស ចុះជួយក្រុងកំពង់ចាម និង ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត រួមដំណើរដោយ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណបក្សក្រុង សង្កាត់ និងមន្ត្រីគណបក្សពាក់ព័ន្ធ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធព្រះសពព្រះគ្រូធម្មប្បញ្ញោ មាស ភន ព្រះចៅអធិការវត្តវត្ត បទុមរតនៈដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធព្រះសពព្រះគ្រូធម្មប្បញ្ញោ មាស ភន ព្រះចៅអធិការវត្តវត្ត បទុមរតនៈដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម
