រថយន្តធន់ធំបានបុកសិស្សស្រី៥នាក់ស្លាប់២នាក់របួស៣នាក់នៅស្រុកកំពង់សៀម


រថយន្តធុនធំមួយគ្រឿងបានបើកបុកសិស្សស្រីចំនួន ៥នាក់ បណ្ដាលឱ្យស្លាប់ ២នាក់ភ្លាមៗនៅកន្លែងកើតហេតុនិងរងរបួស៣នាក់ ។ 

ហេតុការណ៍​នេះបានកេីតឡេីងនៅវេលាម៉ោង៣នឹង២០នាទី​ ថ្ងៃទី២៦​ ខែកក្តដា​ ឆ្នាំ២០១៩​ មុខវិទ្យាល័យ ជួន​ ណាត​ លើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមសមត្ថកិច្ចនគរបាលចរាចរណ៍ឲ្យដឹងថា ករណីរថយន្តធន់ធំបេីកបុកក្មេងសិស្សស្រីចំនួនប្រាំនាក់ ហេីយបណ្តាលឲ្យស្លាប់ ២នាក់ភ្លាមៗ បង្ករដោយ អ្នកបេីកបរ​ ឈ្មោះ​ មាស ម៉ារ៉ុន ភេទ ប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ 

ដោយឡែក សិស្សស្រី ដែលស្លាប់ ១ ឈ្មោះ រុន ធារ៉ា ភេទស្រី អាយុ១៥ឆ្នាំ​ .២ឈ្មោះ រុន​ សុខចាន់​  អាយុ១៥ឆ្នាំ​ ។ 

រីឯ សិស្សឈ្មោះ ផែង ម៉ារីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ​ ,ឈ្មោះ ផែង សុភ័ង ភេទស្រី អាយុ១៦ឆ្នាំ​ នឹងឈ្មោះ នូ ពីន ភេទស្រី អាយុ១៧ឆ្នាំ​ រងរបួស កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។ 

ជាមួយគ្នានេះដែរ ដេីម្បីចូលរួមរំឡែកទុក្ខគ្រួសារសព យុវតី​ជាសិស្សនៃ​វិទ្យាល័យសម្តេច​ ជួន​ ណាត​ ឃុំក្រឡា​​ តំណាងព្រះមេគុណខេត្ត​ និងមន្ត្រីសង្ឃសាលាអនុគុណស្រុកកំពង់សៀម​ បាននាំយកបច្ច័យ​ក្នុងមួយគ្រួសារសព៣០ម៉ឺនរៀល​ រួមនឹងសម្ភារៈមួយចំនួនផងដែរ ។ ដោយឡែក​ យុវតីរងរបួសចំនួ​ន៣នាក់ទៀត​ ទទួលបានថវិកា២០ម៉ឺនរៀល​ ។ ក្នុងនោះ

ម្ចាស់រថយន្តបង្ក បានចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងមួយគ្រួសារ២លានរៀល ផងដែរ​ នឹងបន្តដោះស្រាយតាមនីតិវិធី។