កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ បានសហការ ជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់


ថ្ងៃទី ២៤ ខែ កក្តដា ឆ្នាំ២០១៩ នៅវេលាម៉ោង​១៨.៣០នាទីនៅចំណុចវាលស្រែស្ថិតនៅភូមិ​​ផ្តៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​​​ បានសហការ ជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់


១-ឈ្មោះ ណេត នី ភេទប្រុស អាយុ២១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ​ផ្តៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
២-ឈ្មោះ វន វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៣-ឈ្មោះ ជា​ ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៤-ឈ្មោះ នឿន​ វឌ្ឍនះ ភេទប្រុស​ អាយុ១៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិតាសែន ឃុំសូទិព្វ​ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
– រឹបអូសវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សចំនួន០៥កញ្ចប់ ទូរស័ព្ទដៃចំនួន០៥គ្រឿងនិងម៉ូតូចំនួន០១គ្រឿង។
សមត្ថកិច្ចធ្វើការ ឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕