កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ និងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន


កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ និងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ បានបេីកប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង​ ៤រសៀល​ ថ្ងៃទី២០​ ខែកក្តដា​ ឆ្នាំ២០១៩​ នៅចំណុចភូមិ​​ព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ 

លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យអធិការដ្ឋាននគរបាលបានឃាត់បានជនសង្ស័យរួមមាន

១-ឈ្មោះ បាន បឿន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ​ទួលឃ្លាំង ឃុំប្រធាតុ​ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

២-ឈ្មោះ ឆាយ សុខលាង   ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

៣-ឈ្មោះ ឈឿន ឈុន ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលមានជ័យ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

៤-ឈ្មោះឈឿន​ ឈីម ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទួលមានជ័យ​ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ហេីយរឹបអូសវត្ថុតាងរួមមាន:ម្សៅក្រាមពណ៍សចំនួន០៥កញ្ចប់ ទូរស័ព្ទដៃចំនួន០១គ្រឿងឧបករណ៍សេពមួយសម្រាប់និងប្រាក់ញុះញង់ចំនួន៨០០០០រៀល។ 

    ក្រោយពីធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលើ​ សមត្ថកិច្ច​ធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីច្បាប់​។