លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញ ចុះពិនិត្យតាមដាន ដំណើរការវគ្គបណ្ដុះបណ្ដាលភ្នាក់ងារ និងអ្នកសង្កេតការណ៍របស់គណបក្ស ក្រុងកំពង់ចាម និងស្រុកកំពង់សៀម


កំពង់ចាម៖ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញ ចុះពិនិត្យតាមដាន ដំណើរការវគ្គបណ្ដុះបណ្ដាលភ្នាក់ងារ និងអ្នកសង្កេតការណ៍របស់គណបក្ស ក្រុងកំពង់ចាម និងស្រុកកំពង់សៀម។
•នាព្រឹកនេះ លោកជំទាវ បានចូលរួមបើកវគ្គដំណើរការវគ្គបណ្ដុះបណ្ដាល ដល់សិក្ខាកាមជាភ្នាក់ងារ និងអ្នកសង្កេតការណ៍របស់គណបក្ស មកពីសង្កាត់ ចំនួន២ រួមមាន៖ សង្កាត់សំបួរមាស និងសង្កាត់កំពង់ចាម នៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៨៥នាក់/ស្រី ៩២នាក់។