ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹក ស្ទឹងឆ្វេង ដែលស្ថិតនៅចំណុចប្រសព្វនៃស្រុកចំនួនបី រួមមាន÷ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស ដែលគិតមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ


កំពងចាម៖សមិទ្ធផលថ្មីដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺសំណង់ទ្វារទឹកដ៏ធំមួយដែលមានតម្លៃជាងកន្លះលានដុល្លារ ត្រូវបានផ្ដល់ជូនជាចំណងដៃដល់អ្នកភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ តាមការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលអនុវត្តគម្រោងដោយក្រសួងធនធានទឹក និងឧតុនិយម។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត លោកនាយករដ្ឋបាល មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹក ស្ទឹងឆ្វេង ដែលស្ថិតនៅចំណុចប្រសព្វនៃស្រុកចំនួនបី រួមមាន÷ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស ដែលគិតមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ។