ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ អញ្ជើញចូលរួមបើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៨


ខេត្តកំពង់ចាម នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៨ និងទិសដៅកាងារ ភារកិច្ចឆ្នាំ២០១៩
ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអនុប្រធានគណបក្សខេត្ត
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងស្រុក ក្រុងទាំង១០ លោក លោកស្រី មេឃុំ ចៅសង្កាត់ ទាំង១០៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការវាយតម្លៃ ការអនុវត្តចលនាប្រឡងប្រណាំង អានរបាយការណ៍បូកសរុបការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់ បម្រើសេវាល្អ ទទួលចំណាត់ថ្នាក់លេខ១ ឃុំព្រែកក្របៅ ស្រុកកងមាស ចំណាត់ថ្នាក់លេខ២ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ចំណាត់ថ្នាក់លេខ៣ ឃុំសូគង ស្រុកកងមាស និងចំណាត់ថ្នាក់លេខ៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ចំណាត់ថ្នាក់លេខ៥ ឃុំគគរ ស្រុកកំពង់សៀម ចំណាត់ថ្នាក់លេខ៦ ឃុំមហាខ្ញូង ស្រុកកោះសូទិន ចំណាត់ថ្នាក់លេខ៧ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ចំណាត់ថ្នាក់លេខ៨ សង្កាត់កំពង់ចាម ចំណាត់ថ្នាក់លេខ៩ ឃុំខ្ចៅ ស្រុកកងមាស ចំណាត់ថ្នាក់លេខ១០ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។