ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជាក្នុងរចនាសម្ព័ន្ធ ស្រុកព្រៃឈរ ខេត្តកំពង់ចាម


កំពង់ចាម៖នាព្រឹកថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកព្រៃឈរ បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់បំប៉ននយោបាយសតិអារម្មណ៍ និងណែនាំអំពីតួនាទី ភារកិច្ចដល់យុវជនក្នុងរចនាសម្ព័ន្ធចំនួន ៥ ឃុំ (វគ្គទី១) ក្នុងចំណោមឃុំទាំង១៥ ដើម្បីឆ្ពោះទៅយកជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខ ដែលមានយុវជនចូលរួមសរុប ២៤៣នាក់ (វគ្គទី១) នៅទីស្នាក់ការគណបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន សមាជិក-សមាជិកា ប្រធានគណៈកម្មាធិការបក្សស្រុក ប្រធានក្រុមការងារយុវជនបក្សស្រុក និងក្រុមការងារយុវជនស្រុកផងដែរ។