រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត


កំពង់ចាម៖នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


របៀបវារៈនៃកិច្ចប្រជុំ
១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមករា និងទិសដៅការងារប្រចាំខែកុម្ភៈឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងស្តីពីការសម្រួល និងទទួលស្គាលសមាសភាពគណៈកម្មាធិកាពីគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តកំពង់ចាម។
៤-បញ្ហាផ្សេងៗ៕