ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្នើសុំឲ្យក្រុមការងារគណបក្ស រក្សាឲ្យបាននូវធ្លុងសាគ្គីភាព ឯកភាព ដោយរួមកម្លាំង មធ្យោបាយ ធនធាន ដើម្បីអនុវត្តផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២


កំពង់ចាម៖ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សចុះជួយឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម នៅរសៀលថ្ងៃសៅរ៍ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ស្នើសុំឲ្យក្រុមការងារគណបក្ស រក្សាឲ្យបាននូវធ្លុងសាគ្គីភាព ឯកភាព ដោយរួមកម្លាំង មធ្យោបាយ ធនធាន ដើម្បីអនុវត្តផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទទួលបានជ័យជម្នៈជូន គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បានលើកឡើងបន្ថែមថា ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន សូមបន្តចុះមូលដ្ឋាន ធ្វើការងារសតិអារម្មណ៍ដល់សមាជិក គណបក្ស ក្រុមបក្ស គ្រួសារបក្ស និងខិតខំដោះស្រាយ សំណើរសំណូមពរការងារចាំបាច់ របស់មូលដ្ឋាន ពង្រឹង ពង្រីកសមាជិកគណបក្ស ដោយប្រកាន់យក គោលការណ៍ ផ្អែកលើបរិមាណ គុណភាពសមាជិកគណបក្ស និងអំពើល្អរបស់មន្ត្រីគណបក្ស ដើម្បីឈ្នះក្នុងការឆ្នោត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេច កំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។