កំពង់ចាម៖នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងប្រវែង ២.១៥៨ម៉ែត្រ ទទឹង៤,១០ម៉ែត្រ ស្ថិតនៅក្នុងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ដែលជាអំណោយរបស់អ្នកឧកញ៉ា ហ៊ុន តូ ដែលពិធីនេះស្ថិតក្រោម អធិបតី ភាព ដ៏ ខ្ពង់ ខ្ពស់ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ប្រធានគណៈកម្មការ ការពារជាតិ មហាផ្ទៃ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាប្រធានក្រុម ការងារចុះជួយស្រុកស្ទឹងត្រង់ ព្រមទាំងលោកជំទាវ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងប្រវែង ២.១៥៨ម៉ែត្រ ទទឹង៤,១០ម៉ែត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម
