ពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវរមណីយដ្ឋានឫស្សីហាន់ជ័យ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន


ថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង  ថ្ងៃទី១៣  ខែ តុលា  ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងអភិបាលរងខេត្ត បានចូលរួមក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវរមណីយដ្ឋានឫស្សីហាន់ជ័យ ស្ថិតនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង ដែលមានសមាជិកចូលរួមសរុប៣៨៩នាក់ ស្រី២៨០នាក់ ក្នុងឱកាសនោះ ឯកឧត្តម បានប្រគល់វិញ្ញាបនប័ត្របញ្ចាក់ការសិក្សាដល់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាជំនាញម្ហូបអាហារ បដិសណ្ឋារកិច្ច ចំនួន៣០នាក់ និងប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកអង្គការចំនួន ២នាក់ និងបានឧបត្ថម្ភដល់សិស្សជ័យលាភី ចំនួន៣០នាក់ ក្នុងម្នាក់ៗថវិកា ២០ ០០០រៀល តាមរយៈ អង្គការសកម្មភាពពុទ្ធសាសនា ដើម្បីអភិវឌ្ឍសង្គមបានផ្តល់ជូនប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអង្កររ ២៥គីឡូក្រាម ទឹកត្រី១ដប អំបិល១កញ្ចប់ ប្រេងឆា១ដប ត្រីខ២កំប៉ុង ទឹកស៊ីវអ៊ីវវ១ដប ។