ឯកឧត្ដម អ៉ិត ប្រាំង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ញើញបើកកិច្ចប្រជុំបែងចែក ក្រុមការងារចុះវេទិការសាធារណៈ របស់សង្កាត់វាលវង់ ក្រុងកំពង់ចាម


កំពង់ចាម៖នៅគណបក្សក្រុងកំពង់ចាម នៅថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព. ស ២៥៦៥ ត្រូវថ្ងៃទី ២៣ខែមករាឆ្នាំ ២០២២ ក្រោមអធិតីភាព ឯកឧត្ដម អ៉ិត ប្រាំង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងកំពង់ចាមបានអញ្ញើញបើកកិច្ចប្រជុំបែងចែក ក្រុមការងារចុះវេទិការសាធារណៈ របស់សង្កាត់វាលវង់ ក្រុងកំពង់ចាម ​ ដោយមានការចូលរួមពី
ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់វាលវង់ លោក លោកស្រីក្រុមការងារថ្នាក់ក្រុងចុះជួយសង្កាត់វាលវង់ ប្រមាណជាង ៨០ នាក់ ។