ពិធីផ្ដល់រង្វាន់ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងកា​ល​ពីថ្ងៃទី២០ សីហា ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន


ថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៨  ខែកញ្ញា  ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស បានជួបសំណេះសំណាល និងផ្ដល់រង្វាន់ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងកា​ល​ពីថ្ងៃទី២០ សីហា ២០១៨ ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់អាហារូបករណ៍២០០កន្លែង សិស្សនិទេស Bចំនួន ០៩នាក់ ក្នុង០១នាក់ៗទទួលបាន កុំព្យូទ័រ០១គ្រឿង សិស្សានុសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាចំនួន ៣៨៧នាក់ ក្នុង០១នាក់ៗ ទទួលបានថវិកាចំនួន ៥០ ០០០រៀល សរុបថវិការ ១៩ ៣៥០ ០០០រៀល ។ បន្ទាប់មកឯកឧត្តម បានជួបសំណេះ​   សំណាល និងសម្ពោធខ្លោងទ្វារសាលានិងរបងសាលាបឋមសិក្សាហ៊ុនសែនរកាអារ ឃុំរកាអារ ស្រុកកងមាស។