ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកពូជស្រូវ IR66


ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកពូជស្រូវ IR66 ដែលជាជំនួយឧបត្ថម្ភរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទ ជូនដល់ប្រជាកសិករចំនួន ៦៣៤គ្រួសារ ដោយក្នុងមួយគ្រួសារ២០គីឡូក្រាម  នៅឃុំមៀន ស្រុកព្រៃឈរ ពូជស្រូវដែលយកមក ផ្តល់ជូនប្រជាកសិករថ្ងៃនេះ មានចំនួន ១២ តោន ៦៨០ គីឡូក្រាម និងបាននាំយកបច្ច័យចំនួន ១លានរៀល ប្រគេនជូនដល់ព្រះសង្ឃវត្តឃ្លោយ ដើម្បីចូលរួមចំណែកក្នុងការកសាងសមិទ្ធផល ផ្សេងៗផងដែរ ។ ឯកឧត្តម ក៍បានចាត់ក្រុមការងារ យកថវិកាបេឡាសង្រ្គោះ ៤លានរៀល ជូនដល់គ្រួសារសពលោក ឯល នីម  ដែលលោកជាសមាជិកសមាជិកាអតីតយុទ្ធជនកម្ពុជាដែលបានទទួលមរណភាពនៅថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០១៨ ។