ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានដឹកនាំមន្រ្តីនៃអង្គភាពច្រកចេញចូលតែមួយ សាលា​ខេត្ត ចុះធ្វើសៀវភៅការងារជនកម្ពុជាជូនដល់បុគ្គលិក កម្មករ-កម្មការិនី


ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៨  ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានដឹកនាំមន្រ្តីនៃអង្គភាពច្រកចេញចូលតែមួយ សាលា​ខេត្ត ចុះធ្វើសៀវភៅការងារជនកម្ពុជាជូនដល់បុគ្គលិក កម្មករ-កម្មការិនី ចំនួន ៦០០នាក់ និងចុះពិនិត្យចង្វាក់ផលិតកម្មនៃការផលិតសម្លៀកបំពាក់ នៅរោងចក្រ កាត់ដេរសម្លៀកបំពាក់ សាន់ស៊ូហ្គាមិន នៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ។ បន្ទាប់មក ឯកឧត្តម និងឯកឧត្តមអភិបាលរងខេត្ត បានប្រជុំពិភាក្សា ការងារពាក់ព័ន្ធការធ្វើអធិការកិច្ច កិច្ចការរដ្ឋបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។