ពិធីប្រកាសផ្ទេរ និងតែងតាំងប្រធានគណបក្សខេត្តកំពង់ចាម ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ


ថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨  ខែកញ្ញា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និង ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ក្រុមការងារចុះជួយខេត្តកំពង់ចាម ព្រមទាំង ឯកឧត្តម លន់ លឹមថៃ​ តំណាងរាស្ត្រ​មណ្ឌលខេត្តកំពង់ចាម​ ឯកឧត្តម គួច ចំរើន អភិបាលខេត្ក ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង-ស្រុក និង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញចូលរួមជាអធិ​បតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងប្រធានគណបក្សខេត្តកំពង់ចាម ក្នុងឱកាសនោះ សម្តេច​ បានឧបត្ថម្ភថវិកាដល់ ប្រធានគណបក្សឃុំ-សង្កាត់​ និងមេឃុំ ចៅសង្កាត់ចំនួន ១៣៩នាក់ ក្នុងម្នាក់ៗថវិកា១០០.០០០រៀល សរុប ១៣.៩០០.០០០រៀល និងឧបត្ថម្ភថវិកា ១០ ០០០ដុល្លា ដល់គណបក្សខេត្តកំពង់ចាម។ បន្ទាប់មកសម្តេច បានអញ្ជើញចូលរួមក្នុងពិធីបង្សុកូល ជូនបុព្វការីជនរបស់សម្តេច នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន។ សម្តេចបានប្រគេនបច្ច័យប្រគេនព្រះសង្ឃ៥អង្គ ក្នុងមួយ    អង្គៗបច្ច័យ ២០០ ០០០រៀល មី៣កេសធំ ទឹក្រូច៥កេស ទឹកសុទ្ធ៥កេស អង្ករ១៥០គីឡូក្រាម ត្រីខ៣កេសធំ ទឹកដោះគោខាប់៣កេស ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ តែ៦គីឡូក្រាម ស្ករស២បេ ឧបត្ថម្ភយាយជីតាជី និងប្រជាពលរដ្ឋចំនួន២០០នាក់ក្នុងម្នាក់ៗថវិកា ៥០ ០០០រៀល និងកុមារចំនួន១០០នាក់ ក្នុងម្នាក់ៗថវិកា ៥ ០០០រៀល កម្លាំងស្រុក ២១នាក់ក្នុងម្នាក់ៗ ៥០ ០០០រៀល និងមន្ត្រីសាលាស្រុក១៤នាក់ក្នុងម្នាក់ៗថវិកា៥០ ០០០រៀល សរុបថវិកា១៣ ២៥០ ០០០រៀល សរុបថវិការួម ២៧ ១៥០ ០០០រៀល។