ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បាននាំយកអំណោយមនុស្សធម៌របស់អង្គការមូលនិធិពុទ្ធសាសនា ឆឺជី


ថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៥  ខែ កញ្ញា  ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បាននាំយកអំណោយមនុស្សធម៌របស់អង្គការមូលនិធិពុទ្ធសាសនា ឆឺជី ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះបាល់ដោយសារទឺកជំនន់ទន្លេមេគង្គ នៅឃុំព្រែកកក់ និងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ចំនួន៨១៩គ្រួសារ (ភូមិបឹងកាចូត ឃុំព្រែកកក់ ចំនួន៤៦០គ្រួសារ និងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ចំនួន៣៥៩គ្រួសារ) ដោយក្នុងមួយគ្រួសារៗ ទទួបាលអង្ករ ៤០គីឡូក្រាម មី១កេស នំបុ័ងជ្រុងចំនួន២ដើម ដោយឡែក អង្គការមូលនិធិពុទ្ធសាសនា ឆឺជី បានជូនប្រជាការពារចំនួន ៥២នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម ជូនកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំព្រែកបាក់ អង្គរ ១០០គីឡូក្រាម ក្នុងឱកាសនោះឯកឧត្តម គួន ចំរើន បានឧបត្ថម្ភកងកម្លាំងទាំងពីរឃុំ ថវិកា ២ ០០០ ០០០រៀល។