ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាយកល្អ គ្រូបង្រៀនល្អ និងគ្រូល្អ


កំពង់ចាម៖នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់នាយកល្អ គ្រូបង្រៀនល្អ និងគ្រូល្អ ភាសាខ្មែរ និងគណិតវិទ្យា ឆ្នាំសិក្សា ២០១៩ – ២០២0 នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម។